
ខាងក្រោមនេះ គឺជាទឹកផ្លែឈើស្រស់ ដែលអ្នកអាចញ៉ាំញឹកញាប់បាន ៖
ការ៉ុត + ខ្ញី + ផ្លែប៉ោម
ទឹកក្រឡុកមួយនេះ នឹងជួយសម្អាតជាតិពុល ដែលមាននៅក្នុងរាងកាយរបស់អ្នក។ ចូរញ៉ាំវាឲ្យបាន យ៉ាងហោចណាស់ម្តងក្នុងមួយអាទិត្យ។
ប៉េងប៉ោះ + ការ៉ុត + ផ្លែប៉ោម
អ្នកដែលមានក្លិនមាត់មិនល្អ ប្រហែលជាត្រូវការ ផលិតផលបែបនេះហើយ។ ក្រៅពីនេះ វានឹងជួយឲ្យស្បែករបស់អ្នកស្រស់ស្អាតទៀតផង។
ម្នាស់ + ផ្លែប៉ោម + ឪឡឹក
សម្រាប់អ្នកដែលមានបញ្ហាតម្រងនោម និងប្លោកនោម ភេសជ្ជៈមួយនេះ ពិតជាមានប្រយោជន៍ខ្លាំងណាស់។
ចេក + ម្នាស់ + ទឹកដោះគោ
ទឹកក្រឡុកនេះ អាចជួយពង្រឹងដល់ប្រព័ន្ធរំលាយអាហារ និងផ្តល់សារធាតុចិញ្ចឹមជាច្រើន សម្រាប់រាងកាយទាំងមូល៕
No comments:
Post a Comment